បរទេស៖ នៅក្នុងការប្រកួតជើងទី១ ក្នុងវគ្គសន្សំពិន្ទុតាមពូលរបស់ UEFA Champions League។ ដោយពូល A ក្រុម Napoli របស់អ៊ីតាលី បានបើកទ្វាផ្ទះស្វាគមន៍ក្រុម Liverpool របស់អង់គ្លេស។
ក្នុងការប្រកួតនេះ មានគ្រាប់បាល់កើតឡើងរហូតដល់ទៅ ៥គ្រាប់ ដោយក្នុងនោះខាង Napoli រកបានដល់ទៅ ៤គ្រាប់ ចំណែក Liverpool រកបានតែ ១គ្រាប់ប៉ុណ្ណោះ។
ចប់ការប្រកួតក្រុមម្ចាស់ផ្ទះយកឈ្នះក្រុមភ្ញៀវក្នុងលទ្ធផល ៤ទល់នឹង១៕