Ronaldo បង្ហោះ​សារ​ពីរ​ម៉ាត់ ក្រោយ​ឈ្នះ Leicester

0

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់​ក្រុម Manchester United បាន​បង្ហោះ​សារ​ពីរ​ម៉ាត់​នៅ​លើ Instagram បន្ទាប់​ពី​ក្រុម​របស់​គាត់​បាន​យកឈ្នះ​ក្រុម Leicester City ក្នុង​លទ្ធផល 1-0 ក្នុង​ក្របខ័ណ្ឌ Premier League ។

ក្រុម​ទាំង​ពីរ​បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅ​កីឡដ្ឋាន King Power កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី 1 ខែកញ្ញា​។ Ronaldo បាន​ចាប់ផ្តើម​នៅ​កៅអី​បម្រុង​សម្រាប់​ការ​ប្រកួត​ក្នុង​លី​ក​បី​លើក​ជាប់​ៗ​គ្នា ខណៈ​ដែល​លោក Erik ten Hag បាន​ដាក់​ជម្រើស 11​នាក់​ដំបូង​ដូច​ទៅ​នឹង​ពេល​ក្រុម​របស់​គាត់​ទទួល​ជ័យជម្នះ​លើ​ក្រុម Liverpool និង Southampton​។

ក្រោយ​ទទួល​បាន​ជ័យជម្នះ Cristiano Ronaldo បាន​បង្ហោះ​រូប​ខ្លួនឯង និង​ខ្សែបម្រើ Casemiro ដែល​ជា​កីឡាករ​បម្រុង​ដូច​គ្នា ហើយ​បាន​សរសេ​ថា​៖ «​ជ័យ​ជំនះ​ដ៏​អស្ចារ្យ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ទទួល​ជ័យជម្នះ 1-0 លើ​ក្រុម Leicester បាន​ធ្វើ​ឱ្យ Man United ឡើង​ទៅ​កាន់​ចំណាត់ថ្នាក់​ទី 5 ក្នុង​តារាង Premier League ។ ពួក​គេ​មាន ៦​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​ឈរ​កំពូល​តារាង Arsenal ដែល​ពួក​គេ​នឹង​ជួប​ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​៤ ខែកញ្ញា នៅ​កីឡដ្ឋាន Old Trafford៕