កីឡាករ​ចំណូល​ថ្មី និង​កីឡាករ​ដែល​បាន​ចាក​ចេញពី​ហង្ស​ក្រហម សម្រាប់​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ឆ្នាំ 2022 នេះ

0

Liverpool បាន​ស៊ូទ្រាំ​នឹង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ដ៏​ស្ងប់ស្ងាត់​មួយ​ក្នុង​រដូវក្តៅ​នេះ ដោយ​កីឡាករ Darwin Nunez ជា​កីឡាករ​ដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​ក្នុង​ចំណោម​កីឡាករ​ចំណូល​ថ្មី​បួន​នាក់​។

ក្រោយ​ពី​ទទួល​បាន​កីឡាករ​ចំណូល​ថ្មី​ចំនួន​បួន​នាក់ ក៏​មាន​កីឡាករ​ចំនួន​ប្រាំមួយ​នាក់​បាន​ចាក​ចេញពី Anfield ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ឆ្នាំ 2022 នេះ​ដែរ​។

ខាងក្រោយ​នេះ​គឺជា​បញ្ជី​ឈ្មោះ​កីឡាករ​ចំណូល​ថ្មី និង​កីឡាករ​ដែល​បាន​ចាក​ចេញពី​ក្លឹ​ប​ហង្ស​ក្រហម​៖
+​កីឡាករ​ចំណូល​ថ្មី​រួម​មាន​៖
– Darwin Nunez មាន​តម្លៃ 67.5 លាន​ផោន
– Fabio Carvalho មាន​តម្លៃ 5.3 លាន​ផោន
– Calvin Ramsay មាន​តម្លៃ 4 លាន​ផោន
– Arthur ខ្ចី​ជើង

+​កីឡាករ​ចាកចេញ​រួម​មាន​៖
Sadio Mane មាន​តម្លៃ 28.8 លាន​ផោន
Neco Williams មាន​តម្លៃ 18 លាន​ផោន
Minamino មាន​តម្លៃ 13.5 លាន​ផោន
Marko Grujic មាន​តម្លៃ 8 លាន​ផោន
Ben Davies មាន​តម្លៃ 4 លាន​ផោន
Divock Origi គ្មាន​តម្លៃ​ផ្ទេរ