Home ព័ត៌មានកីឡា ខ្សែរឿងរបស់ Depay និង Juventus បានឈានដល់ដំណាក់កាលមួយនេះ…

ខ្សែរឿងរបស់ Depay និង Juventus បានឈានដល់ដំណាក់កាលមួយនេះ…

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano ដែលជាអ្នកសារព័ត៌មានកីឡាដ៏ល្បីល្បាញ់ម្នាក់បានអោយដឹងអំពីដំណើរការផ្ទេរ Memphis Depay ទៅកាន់ក្លឹប Juventus។

ការបញ្ចប់កុងត្រារបស់ Depay ជាមួយនឹងក្លឹប Barcelona ត្រូវបានរៀបចំរួចរាល់ហើយរវាងក្រុមការងាររបស់កីឡាករ Depay ជាមួយនឹងខាងក្លឹប Barca ប៉ុន្តែពេលនេះគឺនៅចាំតែការសម្រេចចិត្តរបស់ក្លឹប Juventus នោះទេ។ ដោយក្លឹប Juventus ត្រូវព្រមផ្តល់នៅកុងត្រារយៈពេល ២ឆ្នាំអោយ Depay សីន ដើម្បីអោយ Depay បញ្ចប់កុងត្រាជាមួយ Barcelona ហើយចុះកុងត្រាជាមួយនឹង Juventus វិញ។

គួរបញ្ជាក់ថាក្លឹប Juventus បានធ្វើការពិភាក្សាជាមួយនឹង Depay ជាយូរមកហើយ ដោយសារតែខ្លួនចង់បានគាត់មកចូលរួមជាមួយនឹងក្រុម។ ស្របពេលជាមួយគ្នានេះ Barca ក៏ចង់បញ្ចេញកីឡាករបន្ថែមទៀត ដើម្បីខ្លួនអាចធ្វើការចុះឈ្មោះកីឡាករថ្មីចូលក្នុងក្រុមបានផងដែរ៕

Previous articleAntony អាចនឹងមិនបង្ហាញខ្លួនសម្រាប់ Ajax នៅក្នុងប្រកួតយប់នេះទេ ព្រោះតែ
Next articleលែងចង់ទុកហើយ!! ទើប Arsenal ប្រាប់ Pepe អោយធ្វើរឿងនេះភ្លាម