Antony អាចនឹងមិនបង្ហាញខ្លួនសម្រាប់ Ajax នៅក្នុងប្រកួតយប់នេះទេ ព្រោះតែ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano ដែលជាអ្នកសារព័ត៌មានកីឡាដ៏ល្បីល្បាញ់ម្នាក់បានអោយដឹងថា កីឡាករ Antony នឹងមិនស្ថិតនៅក្នុងជម្រើស ១១នាក់របស់ក្លឹប Ajax ក្នុងការប្រកួតជាមួយនឹង Sparta Rotterdam នៅថ្ងៃនេះនោះទេ។

មិនត្រឹមតែមិនបានបង្ហាញខ្លួនក្នុងការប្រកួតនេះទេ ប៉ុន្តែតារាសញ្ញត្តិប្រេស៊ីលរូបនេះក៏បានចូលរួមហ្វឹកហាត់ជាមួយនឹងក្លឹបតាំងពីម្សិលមិញមកម្ល៉េះ។

គួរបញ្ជាក់ Antony ចង់ផ្ទេរទៅលេងអោយក្លឹប Manchester United ហើយសង្ឃឹមថាក្លឹប Ajax នឹងធ្វើការចរចាជាមួយនឹង Man Utd នៅពេលដែលមានសំណើរផ្ទេរលើកក្រោយ៕