បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡាដ៏ល្បីល្បាញ់ គឺលោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus បានសម្លឹងឃើញកីឡាករ Leandro Paredes ដែលជាកីឡាករម្នាក់នឹងមិនជំនួសកន្លែងរបស់ Adrien Rabiot ប្រសិនជាគាត់ត្រូវទៅចូលរួមជាមួយនឹងក្លឹប Manchester United មែន។
ក្នុងនោះដែរក្លឹប PSG និង Juventus នឹងជម្រុញអោយការផ្ទេរមួយនឹងបញ្ចប់នៅសប្តាហ៍ក្រោយ។ ចំពោះលក្ខខណ្ឌផ្ទាល់ខ្លួនវិញត្រូវបានគេដឹងថា កីឡាករ បានព្រមព្រៀងជាមួយនឹងក្លឹបសេះបង្កងរួចទៅហើយ។
គួរបញ្ជាក់ផងដែរថាការផ្ទេរខ្សែបម្រើ Paredes អាចកើតឡើងវាអាស្រ័យទៅលើការផ្ទេរ Rabiot ទៅកាន់ Man Utd ព្រោះតែគាត់នឹងត្រូវមកលេងជំនួសកន្លែងរបស់ Rabiot។ ដោយឡែកសម្រាប់ ការផ្ទេររបស់ Rabiot ទៅកាន់ Man Utd គឺកំពុងតែពិភាក្សាទៅលើប្រាក់ឈ្នួល៕