Michael Owen ធ្វើការ​ទស្សន៍​ទាយ​អំពី​អនាគត​របស់ Cristiano Ronaldo នៅ Man Utd

0

Michael Owen ជឿជាក់​ថា Manchester United នឹង​មិន​អនុញ្ញាត​ឱ្យ Cristiano Ronaldo ចាក​ចេញពី Old Trafford ទេ លុះត្រាតែ​ពួក​គេ​ស្វែងរក​អ្នក​ជំនួស​ដែល​សមរម្យ​។

កីឡាករ​វ័យ 37 ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​ចាក​ចេញពី​បិសាច​ក្រហម​នៅ​រដូវក្តៅ​នេះ ដើម្បី​ស្វែងរក​ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ Champions League ។ ប៉ុន្តែ​ដោយសារ Anthony Martial រង​របួស ហើយ Edinson Cavani មិន​បន្ត​នៅ​ជាមួយ​ក្លឹ​ប ការ​ចាកចេញ​របស់ Ronaldo នឹង​ធ្វើ​ឱ្យ Erik ten Hag មាន​ភាព​ស្មុ​គ្រ​ស្មាញ​។

ថ្លែង​ទៅ​កាន់ DAZN លោក Owen បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​បាន​គិត​ថា Ronaldo នឹង​ស្នាក់​នៅ​ជាមួយ Man Utd ទេ​កាលពី​មួ​យស​ប្តា​ហ៍​មុន ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​គិត​ថា​គាត់​នឹង​បន្ត​។ ប្រសិនបើ​គាត់​ទៅ ពួក​គេ​នឹ​ខ្វះខាត​នៅ​តំបន់​ប្រយុទ្ធ ហើយ​ចំនួន​គ្រាប់​ដែល​គាត់​ស៊ុត​បាន​កាលពី​រដូវ​កាល​មុន តើ​អ្នក​ណា​ដែល​អាច​ជំនួស​គាត់​បាន? ដូច្នេះ​ខ្ញុំ​គិត​ថា​គាត់​នឹង​បន្ត​នៅ​បិសាច​ក្រហម រហូត​ដល់​ក្លឹ​ប​អាច​រក​អ្នក​ជំនួស​គាត់​បាន​»៕