បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡាករដ៏ល្បីល្បាញ់ម្នាក់ គឺលោក Fabrizio Romano បានអោយដឹងក្លឹប Manchester United និង Juventus ត្រៀមរួចជាស្រេចក្នុងការព្រមព្រៀងគ្នាទៅលើការផ្ទេរខ្សែបម្រើ Adrien Rabiot តាំងពីថ្ងៃចន្ទមកម្ល៉េះ។ ប៉ុន្តែនៅពេលនេះ អ្វីដែលត្រូវការពិភាក្សាបន្តនោះ គឺលក្ខខណ្ឌផ្ទាល់ខ្លួនរវាងក្លឹប Man Utd និងកីឡាករ។
ក្នុងនោះដែរ ចំពោះលក្ខខណ្ឌផ្ទាល់ខ្លួននេះ បាននឹងកំពុងធ្វើការពិភាក្សាផងដែរ រវាងម្តាយរបស់កីឡាករ Adrien Rabiot គឺលោកស្រី Veronique Rabiot នឹងក្លឹប Man Utd ក្រោយមានការទំនាក់ទំនងតាមទូរស័ព្ទដោយផ្ទាល់រវាងលោក Erik ten Hag និងកីឡាករ Adrien Rabiot។
គួរបញ្ជាក់ផងដែរថា ក្លឹប Manchester United បាននឹងកំពុងធ្វើការស្វែងរកនៅកីឡាករបន្ថែមទៀត ដើម្បីមកពង្រឹងក្រុម។ ខណៈការប្រកួតដំបូងរបស់ខ្លួន ក្នុងក្របខណ្ឌអង់គ្លេសបានត្រឹមតែការខកចិត្ត៕