នេះ​ហើយ​លទ្ធផល​ទំនេរ ជិះ​ម៉ូតូ​បង្ហោះ​ពេញ​ផ្លូវ​យ៉ាង​អណាធិបតេយ្យ

0

កណ្ដាល​៖ ក្មេ​.​ង​ទំនើង​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បង្ហោះ​ពេញ​ផ្លូវ​យ៉ាង​អណាធិបតេយ្យ ត្រូវ​បាន​សមត្ថកិច្ច ស្រុក​លើក​ដែក​ឃាត់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​បញ្ឈប់​សកម្មភាព​នេះ​តទៅ​ទៀត​។ ករណី​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៥​និង​៤០​នាទី ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២២​។

សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ម៉ូតូ​០២​គ្រឿង ១-​ម៉ូតូ​ម៉ាក Dream សង់ សេរី ឆ្នាំ ២០២២ ពណ៌ ខ្មៅ​(​ពាក់​ស្លាក​លេខ​កណ្តាល 1AK-6358, ២- ម៉ូតូ​ម៉ាក​ស្គុ​ប​ពី ពណ៌​ស​(​ពាក់​ស្លាក លេខ​ភ្នំពេញ 1FY-7056 )

ប្រភព​ដដែល​បន្ត​ថា នៅ​វេលា​ថ្ងៃខែ​កើតហេតុ មាន​ប្រជាពលរដ្ឋ​ល្អ​បាន រាយការណ៍​មក​ថា​មាន​ក្មេ​.​ង​ៗ មួយ​ក្រុម​កំពុង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​១៤​ភ្លាម​ៗ​នោះ​កម្លាំង​ប៉ុស្តិ៍​ពាម​រាំង​ក៏​បាន​ចេញ អន្តរាគមន៍​ឃើញ​ក្មេ​.​ង​ទំនើង​ពីរ​ម៉ូតូ​កំពុង​បង្ហោះ​ម៉ូតូ​ហើយ​បើកបរ​យ៉ាង​លឿន​ចូល​ទៅ​ក្នុង វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​ពាម​រាំង​រួច​កម្លាំង​យើង​ក៏​បាន​ឃាត់​សួរនាំ​រួច​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន ០៤​នាក់ រួម​ទាំង​ម៉ូតូ​០២​គ្រឿង យក​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ពាម​រាំង​សួរនាំ ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​បង្ហោះ​ម៉ូតូ ពិតប្រាកដ​មែន រួច​ក៏​បាន​រាយការណ៍​មក​ផ្នែក​ជំនាញ និង​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក​ដើម្បី​បន្ត​នីតិវិធី​អប់រំ​ណែនាំ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ