បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកព័ត៌មានកីឡាដល់ល្បីល្បាញលោក Fabrizio Romano បានអោយដឹងថា RB Leipzig បានឈានដល់ការចុះកុងត្រាយកកីឡាករ Timo Werner របស់ក្លឹប Chelsea ហើយ។
– Timo Werner នឹងទៅចូលរួមជាមួយនឹងក្លឹប RB Leipzig ជាផ្លូវការណ៍ ដោយការផ្ទេរនេះមិនមែនជាការខ្ចីជើងនោះទេ ប៉ុន្តែជាការផ្ទេរអចិន្ត្រៃយ៍។
– ក្លឹប Chelsea និង Leipzig កំពុងធ្វើការពិភាក្សាទៅលើលក្ខខណ្ឌចុងក្រោយ ដើម្បីអោយកិច្ចព្រមព្រៀងបានសម្រេចនៅសប្តាហ៍ក្រោយ។
– Werner បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹង Leipzig តាំងពីមួយខែមុន ខណៈពេលដែលគាត់ចង់ត្រលប់ទៅក្លឹបចាស់វិញ៕