ភ្នំពេញ៖ នេះបើយោងតាមការបង្ហោះរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា “សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងគណនីហ្វេសប៊ុកដែលពាក់ព័ន្ធ មេត្តាជ្រាបថា រូបភាពដែលបង្ហោះផ្សព្វផ្សាយដូចក្នុងរូបខាងក្រោមនេះ ជារូបដែលកម្លាំងកងរាជអាវុធហត្ថយើងខ្ញុំ បានចុះបង្ក្រាបព្រៃឈើនៅអូហ៊ុច ខេត្តមណ្ឌលគីរី នាពេលកន្លងទៅ មិនមែនជារូបភាពចុះទៅតំបន់ភ្នំតាម៉ៅ ដូចការចុះផ្សាយនោះទេ។
ខ្ញុំបាទ សូមឱ្យម្ចាស់គណនីហ្វេសប៊ុកពាក់ព័ន្ធ ធ្វើការកែតម្រូវអត្ថបទវិញ ក្នុងករណីនៅតែបំពាន កងរាជអាវុធហត្ថនឹងប្តឹងតាមនីតិវិធី។ សូមគោរពអរគុណ”៕


