ខ្សែប្រយុទ្ធវ័យ 37 ឆ្នាំ Cristiano Ronaldo នៅតែប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅ Old Trafford បន្ទាប់ពីបានប្រាប់ក្លឹបអំពីការសម្រេចចិត្តរបស់គាត់ ក្នុងការចាកចេញកាលពីដើមខែនេះ។ Ronaldo ចង់ប្រជែងពាន UEFA Champions League ជាអ្វីដែល Man Utd មិនអាចធ្វើបានក្នុងរដូវកាល ២០២២-២៣។
Louis Saha ជឿជាក់ថា វាគ្មានចំណុចអ្វីល្អទេក្នុងការរក្សា Ronaldo ប្រសិនបើគាត់មិនចង់លេងឱ្យក្រុមបិសាចក្រហមទៀតនោះ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Bet365 លោក Louis Saha ត្រូវបានដកស្រង់សម្តីដូចតទៅ៖
«មែនហើយ ប្រសិនបើគាត់មិនចង់លេងឱ្យក្លឹបទៀតទេ អ្នកត្រូវតែលក់គាត់ចោល។ គាត់មិនបានចូលរួមក្នុងការប្រកួតមុនបើករដូវកាលទេ ហើយគាត់មិនបានចូលរួមហ្វឹកហាត់ទៀត»។
គួររំលឹកឡើងវិញដែរថា Louis Saha បានជំរុញឱ្យអតីតក្រុម Manchester United របស់គាត់ប្រញាប់លក់ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់នៅរដូវក្តៅនេះ៕