ភ្នំពេញ៖ ក្រុមជនសង្ស័យចំនួន ៨នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ( ឆក់ ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកន្លងមក) ចំនួន ០៦ ករណី។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០និង៣០នាទី នៅចំណុចហាងលក់ស្រាក្រឡុក ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាក្រុមជនសង្ស័យបានប្រព្រឹទ្ធបទល្មើសរួមមានៈ
ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកជើងធាក់ម៉ូតូបណ្តាលឲ្យដួលម៉ូតូរួចយកខ្សែក្រវ៉ាត់ កាំបិតប៉័ងតោ និងដំបងឬស្សីដេញវាយប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ៦២៤០០៦៩ ពាក់ផ្លាកលេខ ភ្នំពេញ ១JH៦៥៦៩) នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០២និង៣០នាទី។
លើកទី២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកអុបប៉ូ) ប្រព្រឹត្តនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២១និង៣០នាទី។
លើកទី៣៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ប្លន់យកម៉ូតូម៉ាក HONDA BEAT ពណ៌ក្រហម ស ពាក់ផ្លាកលេខ កណ្តាល ១AG-៦៥១២) នៅចំណុចគីឡូម៉ែត្រលេខ ២៧ ជិតផែដែក ផ្លូវជាតិលេខ១ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៥និង១៥នាទី។
លើកទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាក OPPO) នៅចំណុចផ្សារកំពង់សឹង្ហ ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២០និង៣០នាទី។
លើកទី៥៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ប្លន់យកម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ឡើងសេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កំពង់ឆ្នាំង ១F-៦២៥៥) ចំណុចភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល០៥និង១០នាទី
លើកទី៦ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ប្លន់យកម៉ូតូម៉ាកហុងដាស១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ) នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៤ និង ៣០ នាទី
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបន្តថាជនសង្ស័យចំនួន០៨នាក់ៈ
១-ឈ្មោះ ខូយ ភារៈ ហៅ ង៉ោល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
២-ឈ្មោះ អ៊ាន ដាវ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដឹកទឹកកក ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិពងពោះ ឃុំរោងដីរី ស្រុកបាភ្នំ ខេត្តព្រៃវែង
៣-ឈ្មោះ នី ចំណាន ហៅ ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូនទំនិញ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៤-ឈ្មោះ នឿន ថានុ ហៅ ឌូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះសំណាក់ប៉ារ៉ាដី ផ្លូវលំ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៥-ឈ្មោះ យ៉ត ម៉ី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្សារសំណង់១២ ផ្លូវលំ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៦-ឈ្មោះ ម៉ន លី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ផ្ទះជួលផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៧-ឈ្មោះ រី អ៊ូជី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដឹកទឹកកក ផ្ទះជួល ផ្លូវជាតិលេខ៣ ឃុំគងពិសី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៨-ឈ្មោះ វេន សភត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង
សមត្ថកិច្ចបានដកហូតវត្ថុតាងៈ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ៣១៧៥៥២៥ ពាក់ផ្លាកលេខ ព្រៃវែង ១W-៣៦៦៨ ចំនួន០១គ្រឿង, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ លេខតួ លេខម៉ាស៊ីន ៥៣១៩៨៧៧ ពាក់ផ្លាកលេខ ព្រៃវែង ១N-៧២១៥ ចំនួន០១គ្រឿង។ ភស្តុតាងចាប់យកៈ ម៉ូតូម៉ាកហុង សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ឡើងតែម ឆ្នាំ២០២១ លេខតួ និងលេខម៉ាស៊ីន ៩៥៨៦៧៧៤ ពាក់ផ្លាកលេខ កំពង់ឆ្នាំង ១F-៦២៥៥ ចំនួន០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យចំនួន ០៥ នក់ឈ្មោះ អ៊ាន ដាវ៉ាត់ ,ឈ្មោះ នី ចំណាន ហៅ ណាក់ ,ឈ្មោះ ខូយ ភារៈ ហៅ ង៉ោល ,ឈ្មោះ នឿន ថានុ ហៅ ឌូ និងឈ្មោះ យ៉ត ម៉ី និងវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ០២ គ្រឿង ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
ចំណែកជនសង្ស័យចំនួន ០៣ នាក់ឈ្មោះ ម៉ន លី, ឈ្មោះ រី អ៊ូជី, ឈ្មោះ វេន សភត្រា ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅខេត្តព្រៃវែង) ការិយាល័យប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចាត់ការតាមនីវិធី។ ចំពោះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ផលិតឆ្នាំ២០១៦ ឡើងតែម ឆ្នាំ២០២១ លេខតួ និងលេខម៉ាស៊ីន ៩៥៨៦៧៧៤ ពាក់ផ្លាកលេខ កំពង់ឆ្នាំង ១F-៦២៥៥ ចំនួន០១គ្រឿង ការិយាល័យប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលចាត់ការតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ