Neymar គឺជា​បេក្ខភាព​ម្នាក់ ក្នុង​ចំណោម 4​នាក់​ដើម្បី​ជំនួស CR7 នៅ Man Utd (មានវីដេអូ)

0

តារា​ឆ្នើម​របស់​ក្លឹ​ប Paris Saint-Germain កីឡាករ Neymar បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ពិចារណា ដើម្បី​ជំនួស​តំណែង Cristiano Ronaldo នៅ​ក្លឹ​ប Manchester United ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ មាន​បំណង​ចាក​ចេញពី​ទឹកដី Old Trafford ។

ខណៈ​ពេល​ដែល​បិសាច​ក្រហម​បាន​ទទូច​ថា​កីឡាករ​វ័យ 37 ឆ្នាំ​មិនមែន​សម្រាប់​លក់​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​រដូវក្តៅ​នេះ​ទេ ខ្សែប្រយុទ្ធ​ដែល​បាន​ឈ្នះ​ពានរង្វាន់ Ballon d’Or ប្រាំ​សម័យកាល ត្រូវ​បាន​គេ​រាយការណ៍​ថា មានការ​ជួប​ប្រជុំ​ដើម្បី​បង្ហាញ​ពី​ការ​សម្រេចចិត្ត​របស់​គាត់​ក្នុង​ការ​ចាកចេញ​។

ជាមួយនឹង​ចង់​ចាកចេញ​របស់ Cristiano Ronaldo ក្រុម Manchester United កំពុង​ស្វែងរក​ជម្រើស​ផ្សេង​ទៀត ដើម្បី​ជំនួស​តំណែង​របស់​គាត់​។ យោង​តាម​សារព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា​តារា​ឆ្នើម​របស់​ក្លឹ​ប PSG កីឡាករ Neymar រួម​ជាមួយ Ivan Toney របស់​ក្លឹ​ប Brentford, Wissam Ben Yedder របស់​ក្លឹ​ប AS Monaco និង Sasa Kalajdzic របស់​ក្លឹ​ប VfB Stuttgart កំពុង​ត្រូវ​បាន​ពិចារណា​ដោយ​ក្លឹ​ប Manchester ។

គោលដៅ​ផ្សេង​ទៀត​ដែល Man Utd ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​តារា​ឆ្នើម​របស់ Barcelona កីឡាករ Memphis Depay និង Antony របស់ Ajax ។ ទោះជា​យ៉ាងណា​ក៏​ដោយ ឈ្មោះ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​នៅ​ក្នុង​បញ្ជី​គឺ Neymar របស់​ក្លឹ​ប PSG ដែល​ប្រហែលជា​គាត់ មិន​ព្រម​បោះបង់​ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​នោះ​ទេ​៕