យោងតាមគេហទំព័រ GiveMeSports បានឲ្យដឹងថាក្លឹប Newcastle នឹងលក់កីឡាករ Allan Saint-Maximin នៅរដូវក្តៅនេះ ខណៈដែល Chelsea បច្ចុប្បន្នជាគោលដៅអទិភាព។
ក្រុមរបស់លោក Eddie Howe នឹងទាមទារតម្លៃខ្លួនប្រហែល 40 លានផោនសម្រាប់កីឡាករសញ្ជាតិបារាំង ដែលជាតម្លៃមួយធ្វើឲ្យ Tottenham មិនហ៊ានប្រជែងយកកីឡាកររូបនេះ។
លោក Thomas Tuchel ចាប់អារម្មណ៍ក្នុងការនាំយក Raphinha មកកាន់ Stamford Bridge មុនពេលគាត់សម្រេចចិត្តទៅ Barcelona ប៉ុន្តែ Saint-Maximin អាចជាអ្នកជំនួសដែលសក្តិសមបំផុត៕