De Jong នឹង​ចាក​ចេញពី Barcelona ហើយ​ទៅ​ចូលរួម​ជាមួយ​ក្លឹ​ប​មួយ​នេះ​ប៉ុណ្ណោះ

0

យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Sport បាន​ឲ្យ​ដឹង​ថា​កីឡាករ Frenkie de Jong នឹង​ចាក​ចេញពី Barcelona ប៉ុន្តែ​មិន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ចូលរួម​ជាមួយ Manchester United នោះ​ទេ គឺ​មាន​តែ​ក្លឹ​ប​តោ​ខៀវ Chelsea មួយ​ប៉ុណ្ណោះ​ដែល​រូបគេ​ពេញចិត្ត​។

ខ្សែបម្រើ​អន្តរជាតិ​ហូ​ឡង់​រូប​នេះ បន្ត​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយ​បិសាច​ក្រហម ប៉ុន្តែ​កន្លែង​ដែល​គាត់​ពេញចិត្ត​នៅ Premier League គឺ Stamford Bridge ៕