Schmeichel ថា​កីឡាករ​ចំណូល​ថ្មី​ម្នាក់​នេះ អាច​ឃាត់ Ronaldo មិន​ឲ្យ​ចាកចេញ

0

អតីត​អ្នកចាំទី​ក្រុម Manchester United លោក Peter Schmeichel បាន​យល់​ឃើញ​ថា ការ​ចុះហត្ថលេខា​លើ Christian Eriksen អាច​ជួយ​រក្សា Cristiano Ronaldo នៅ​ក្លឹ​ប​នៅ​រដូវក្តៅ​នេះ​។

គាត់​បាន​និយាយ​ថា ខ្សែបម្រើ​សញ្ជាតិ​ដា​ណឺ​ម៉ាក​អាច​បង្កើត​ឱកាស​ស៊ុត​បញ្ចូល​ទី​ជា​ច្រើន ហើយនឹង​បង្កើត​ភាព​ជា​ដៃគូ​ដ៏​ល្អជា​មួយ​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់​។

Schmeichel ជឿជាក់​ថា​ការ​ចុះហត្ថលេខា​របស់ Eriksen នឹង​ជួយ​រក្សា Ronaldo នៅ Old Trafford សម្រាប់​រដូវ​កាល​មួយទៀត គាត់​បាន​ប្រាប់ Tipsbladet ថា​៖ «​មាន​សំណួរ​ជា​ច្រើន​ដែល​យើង​ខ្វះ​ចម្លើយ​។ តើ Ronaldo លេង​ទេ0x017d7 តើ Frenkie de Jong មក​ទេ0x017d7 ខ្ញុំ​គិត​ថា​វា​ពិបាក​ក្នុង​ការ​ទស្សន៍​ទាយ​ក្រុម​នា​ពេល​នេះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ខ្ញុំ​គិត​ថា​វា​ជា​រឿង​ល្អ​ដែល Christian Eriksen គាត់​លេង​ជាមួយ Cristiano Ronaldo»​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Eriksen រកបាន​មួយ​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ចំនួន 4 ដង​ក្នុង 11 ប្រកួត​សម្រាប់ Brentford បន្ទាប់​ពី​ចូលរួម​ជាមួយ​ពួក​គេ​កាលពី​ខែមករា​កាលពី​រដូវ​កាល​មុន​។ គាត់​បាន​ចាក​ចេញពី​ក្លឹ​ប​ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ផ្ទេរ​នៅ​ចុងខែ​មិថុនា ហើយ​បាន​ចូលរួម​ជាមួយ Manchester United ៕