PSG ចង់​យក Neymar ដោះ​ដូរ​ជាមួយ​ខ្សែបម្រើ Man City

0

យោង​តាម​សារព័ត៌មាន Le Parisien ឲ្យ​ដឹង​ថា​ក្លឹ​ប PSG បាន​ផ្តល់​ជូន​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​ប្រេ​ស៊ី​ល​កីឡាករ Neymar ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ដោះ​ដូរ ដែល​ពាក់ព័ន្ធ​នឹង Bernardo Silva របស់ Manchester City ។

ក្រុម​មេឃ​ខៀវ​មិន​មាន​ចេតនា​ចែកផ្លូវ​ជាមួយ​កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​របស់​ពួក​គេ​នោះ​ទេ ដែល​នេះ​ជា​មូលហេតុ​ដែល​ពួក​គេ​បដិសេធ​មិន​ចូល​ពិភាក្សា​ជាមួយ​ក្លឹ​ប​យក្ស​បារាំង​។

Barcelona គឺជា​ក្លឹ​ប​មួយ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ទាក់ទង​ជាមួយ Bernardo Silva ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ដេញថ្លៃ​ជា​ផ្លូវការ​ណាមួយ​ពី​ក្រុម​របស់​លោក Xavi ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ពឹងផ្អែក​លើ​ការ​លក់ Frenkie de Jong៕

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Neymar ដែល​ជា​កីឡាករ​ដែល PSG បាន​ចុះហត្ថលេខា​ក្នុង​តម្លៃ​កំណត់​ត្រា​ពិភពលោក​ចំនួន ២២២ លាន​អឺ​រ៉ូ​កាលពី​ប៉ុន្មាន​រដូវ​កាល​មុន​។ កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​រកបាន 100 គ្រាប់ និង Assists ចំនួន 60 ដង​ក្នុង​ការ​បង្ហាញខ្លួន 144 លើក​សម្រាប់ PSG នៅ​គ្រប់ការ​ប្រកួត​ទាំងអស់ ប៉ុន្តែ​មិន​បាន​ជួយ​ក្រុម​ឱ្យ​ឈ្នះ Champions League នោះ​ទេ​៕