Rivaldo ថា Ronaldo គួរតែ​ទៅ​ចូលរួម​ជាមួយ​ក្លឹ​ប​មួយ​នេះ

0

វីរបុរស​ប្រេ​ស៊ី​ល និង​ជា​អតីត​កីឡាករ​របស់​ក្លឹ​ប Barcelona លោក Rivaldo បាន​ផ្តល់​យោបល់​នូវ​គោលដៅ​បន្ទាប់​របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo របស់​ក្រុម Manchester United ។

កីឡាករ​ដែល​ចូល​និវត្តន៍​រូប​នេះ ជឿជាក់​ថា​គូប្រជែង Chelsea អាច​ជា​គោលដៅ​ដ៏​ល្អ​សម្រាប់​កីឡាករ​ព័រ​ទុ​យ​ហ្គា​ល់ ដែល​មិន​ចង់​ឈប់​លេង​នៅ​កម្រិត​ខ្ពស់​បំផុត​នៅឡើយ​។

Rivaldo បាន​ប្រាប់ betting.betfair៖ «​ខ្ញុំ​មើលឃើញ​ថា Chelsea ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​បន្ត​អាជីព​របស់​គាត់​នៅ​កម្រិត​ខ្ពស់​បំផុត ដោយ​ប្រកួតប្រជែង​ទាំង​ក្នុង​ក្របខ័ណ្ឌ Premier League និង UEFA Champions League​។ ការ​តស៊ូ​ដណ្តើម​ពានរង្វាន់ ដែល​ជា​អ្វី​ដែល​គាត់​ពិតជា​ចាត់​ទុក​ថា​សំខាន់​បំផុត​នៅ​ដំណាក់កាល​ចុង​ក្រោយ​នៃ​អាជីព​របស់​គាត់​»៕