Jurgen Klopp ថា​ក្រុម​មួយ​នេះ​នឹង​លើក​ពាន Premier League នៅ​រដូវ​កាល​ក្រោយ

0

អ្នកចាត់ការ Liverpool លោក Jurgen Klopp ជឿជាក់​ថា Chelsea អាច​នឹង​ឈ្នះ​ពាន Premier League នៅ​រដូវ​កាល​ក្រោយ​។ អ្នកចាត់ការ​សញ្ជាតិ​អា​ឡឺ​ម៉​ង់ បាន​បញ្ជាក់​ថា ក្រុម​តោ​ខៀវ​មាន​ភាព​ខ្លាំង ហើយនឹង​ប្រជែង​យក​ពាន​បាន​នៅ​រដូវ​កាល​ក្រោយ​។

ថ្លែង​ទៅ​កាន់ ESPN អ្នកចាត់ការ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់ បាន​បង្ហាញ​ពី​របៀប​ដែល​គាត់​គិត​ចំពោះ​ក្រុម​របស់​លោក Thomas Tuchel ដោយ​និយាយ​ថា​៖

«​នៅ​ពេល​យើង​ប្រកួត​ជាមួយ Chelsea យើង​មិន​បាន​ឈ្នះ​មួយ​ប្រកួត​ណា​នោះ​ទេ​។ ហើយ​នោះ​មិនមែន​ដោយសារ​តែ​យើង​លេង​មិន​បាន​ល្អ​នៅ​ថ្ងៃ​នោះ​ទេ​។ យើង​ពិតជា​ធ្វើ​បាន​ល្អ​នៅ​ក្នុង​ការ​ប្រកួត​ទាំងនោះ​។ នៅ​ទី​បញ្ចប់ ជាមួយនឹង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី យើង​អាច​ឈ្នះ​វា​បាន ប៉ុន្តែ​ក្នុង​រយៈពេល 90 នាទី​ពេញ យើង​មិន​អាច​យកឈ្នះ​បាន​ទេ​។ ដូច្នេះ​វា​បង្ហាញ​ថា Chelsea គឺ​ខ្លាំង​មិន​គួរ​ឱ្យ​ជឿ​»​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា ក្រុម​តោ​ខៀវ​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ 3 កាលពី​រដូវ​កាល​មុន ដោយ​មាន 18 ពិន្ទុ​តាម​ពីក្រោយ​ក្រុម​ហង្ស​ក្រហម និង 19 ពិន្ទុ​តាម​ពីក្រោយ​ក្រុម​ជើងឯក Manchester City ៕