នារី​ម្នាក់​បើករថយន្ត​ទំនើប បុក​ទ្រូងផ្លូវ​ស្ពាន​អាកាស ៥​មក​រា

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ​១:១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ស្ពាន​អាកាស ៥​មក​រា ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៨៩ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្កហេតុ​ម៉ាក​លុ​ច​ស៊ី​ស GS300 ពាក់​ស្លាក​លេខ ភ្នំពេញ ២BL-១៥០២ ដែល​បើក​ដោយ​នារី​ម្នាក់​បាន​បុក​ទ្រូងផ្លូវ​ស្ពាន​អាកាស ៥​មក​រា​៕