អីយ៉ាស់! Chelsea ត្រៀម​លុយ​រួចរាល់ ដើម្បី​នាំ CR7 មក​កាន់ Stamford Bridge

0

យោង​តាម Football Insider បាន​ឲ្យ​ដឹង​ថា​ម្ចាស់​ក្លឹ​ប​ថ្មី​របស់​តោ​ខៀវ​លោក Todd Boehly និង​គ្រូបង្វឹក Thomas Tuchel បាន​ពិភាក្សា​គ្នា​លើ​ការ​តាម​ប្រមាញ់​អតីត​កីឡាករ​បាល់ទាត់ Real Madrid ។ តារា​ឆ្នើម​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ បាន​ប្រាប់​បិសាច​ក្រហម​ថា​គាត់​ចង់​ចាក​ចេញពី​ក្លឹ​ប ប្រសិនបើ​សំណើរ​សមរម្យ​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រដូវក្តៅ​នេះ​។

Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​រៀបចំ​សំណើរ 14 លាន​ផោន​សម្រាប់​តារា​ឆ្នើម Cristiano Ronaldo របស់​ក្រុម Manchester United ។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា តារា​ឆ្នើម​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ នៅ​សល់​រយៈពេល​មួយ​ឆ្នាំ​ទៀត លើ​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គាត់​ជាមួយ Manchester United ដោយ​បាន​ចូលរួម​ជាមួយ​ក្លឹ​ប​ឡើង​វិញ​ពី​ក្លឹ​ប Juventus កាលពី​រដូវក្តៅ​មុន​ក្នុង​តម្លៃ 13.5 លាន​ផោន​៕