Arsenal ត្រូវបានគេរាយការណ៍ថាបានដាក់សំណើដេញថ្លៃ 40 លានអឺរ៉ូសម្រាប់ខ្សែបម្រើស្លាបរបស់ Real Madrid កីឡាករ Marco Asensio នេះបើយោងតាមការចុះផ្សាយរបស់ Defensa Central របស់អេស្ប៉ាញ។
ក្រុមកាំភ្លើងធំបានត្រៀមខ្លួនជាស្រេច ដើម្បីប្រជែងជាមួយ AC Milan ដែលត្រូវបានគេជឿថាមានចំណាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ។
គួររំលឹកឡើងវិញដែរថា Asensio នៅសល់ 12 ខែទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅ Santiago Bernabeu ។ ទោះបីជាស៊ុតបញ្ចូលទីបាន 12 គ្រាប់ក្នុងការបង្ហាញខ្លួន 42 ប្រកួតកាលពីរដូវកាលមុនក៏ដោយក៏ Asensio ពិបាករក្សាកៅអី 11នាក់ដំបូងនៅក្នុងក្រុមក្រោមការដឹកនាំរបស់លោក Carlo Ancelotti ៕