ឆក់​ទូរ​ស័​ទ្ទបាន​ហើយ ប៉ុន្តែ​រត់​មិន​រួច​ពី​សមត្ថកិច្ច​ដ​ដែរ

0

ព្រះ​សីហ​នុ​៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជាក់ស្តែង​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរស័ព្ទ​ កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​។

ប្រភព​ពី​សមត្ថកិច្ច​ខេត្ត​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​បាន​ល្បាត​តាម​ដងផ្លូវ​ដែល​ងាយ​រង​គ្រោះ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ លុះដល់​ចំណុច មុខ​សាលា​គរុកោសល្យ ស្ថិត​ក្នុង ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ២​នាក់ ភេទ​ប្រុស ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឧត្តរមានជ័យ 1D-2090 បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ ១​នាក់ ភេទ​ប្រុស ជនជាតិ​ចិន រួច​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង រហូត​ដល់​ចំណុច ម្តុំ​មជ្ឈមណ្ឌល​ពិភព​មង្គល ស្ថិត​ក្នុង ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ សមត្ថកិច្ច​យើង​បាន​ស្ទាក់​ម៉ូតូ​របស់​ជនសង្ស័យ រួច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សួរនាំ​។

សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​៖ ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឧត្តរមានជ័យ 1D-2090​។ បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​សួរនាំ ដើម្បី​បន្ត​នីតិវិធី​៕

ប្រភព៖ ​អគ្គស្នងការដ្ឋាននគរបាលជាតិ