បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester City បានរៀបចំនៅឯកសាររួចរាល់ហើយសម្រាប់ការផ្ទេរយកកីឡាករ Kalvin Phillips ពីក្លឹប Leeds។ ហើយសម្រាប់ការធ្វើតេស្តសុខភាព ក៏ត្រូវបានកំណត់ថ្ងៃរួចរាល់ដែរ ដើម្បីអាចធ្វើការប្រកាសជាផ្លូវការណ៍ក្នុងការផ្ទេរមួយនេះ។
ក្នុងនោះដែរ Marc Cucurella នឹងក្លាយជាគោលដៅសំខាន់សម្រាប់ក្លឹប Man City បន្ទាប់ទៀត៕