Chelsea បច្ចុប្បន្នកំពុងស្ថិតក្នុងទីផ្សារដោះដូរកីឡាករសម្រាប់ការពង្រឹងខ្សែការពារ ខណៈដែលពួកគេមានគោលបំណងពង្រឹងក្រុមរបស់ពួកគេមុនយុទ្ធនាការបាល់ទាត់ឆ្នាំ 2022-23 ដោយបច្ចុប្បន្នក្រុមតោខៀវ ដោយបានបាត់បង់កីឡាករ Antonio Rudiger និង Andreas Christensen រួចហើយ។
នេះអាចធ្វើឱ្យ Chelsea កំណត់គោលដៅខ្សែការពារពីររូបនៅរដូវក្តៅនេះ។ វាក៏អាចធ្វើឱ្យលោក Thomas Tuchel ប្តូរពីទម្រង់ការពារ 3នាក់ ទៅជាទម្រង់ការពារ 4នាក់វិញ ដោយរង់ចាំខ្សែការពារដែលពួកគេចង់បាន។
នៅពេលនេះកីឡាករ Matthijs de Ligt, Jules Kounde, Nathan Ake, Kalidou Koulibaly និង Milan Skriniar ស្ថិតក្នុងចំណោមឈ្មោះដែលកំពុងត្រូវបានពិចារណា។
យ៉ាងណាមិញ មានកីឡាករពីរនាក់ ក្នុងចំណោមបេក្ខភាពទាំងអស់ ត្រូវបានពេញចិត្តដោយអ្នកគាំទ្រក្រុម Chelsea គឺ De Ligt របស់ Juventus និងខ្សែការពារបារាំង Kounde របស់ Sevilla ។
បើមើលពីតម្លៃដែល Juventus និង Sevilla បានដាក់ វាមើលទៅហាក់ដូចជាមិនទំនងទេដែល Chelsea នឹងអាចចុះហត្ថលេខាទាំង Kounde និង de Ligt នៅរដូវក្តៅនេះ។ នោះអាចមានន័យថាខ្សែការពារម្នាក់ ក្នុងចំណោមអ្នកទាំងពីរនឹងអាចចូលរួមជាមួយក្រុមតោខៀវ។
ដូចគ្នានេះផងដែរ ដោយវិនិច្ឆ័យតាមទម្រង់លេងរបស់ Kounde និង de Ligt វានឹងក្លាយជាការលំបាកមួយក្នុងការជ្រើសរើស ថាតើក្លឹបនៅទីក្រុងឡុងដ៍គួរតែជ្រើសយកមួយណា។
យ៉ាងណាមិញ តារាឆ្នើមរបស់ Juventus អាចជាជម្រើសល្អជាងសម្រាប់ក្រុមរបស់លោក Thomas Tuchel ដោយហេតុផលថា៖
#1 de Ligt មានកាយសម្បទាមាំមួន ស័ក្តិសមជាខ្សែការពារ
#2 de Ligt អាចលេងស្ទើរតែគ្រប់ទីតាំងនៅតំបន់ខាងក្រោម
#3 មានលក្ខណៈជាអ្នកដឹកនាំ ច្រើនជាង Kounde៕