Home ព័ត៌មានកីឡា Kevin Campbell ចង់ឱ្យ Man Utd កំណត់​គោលដៅ​លើ​ខ្សែបម្រើ Wolverhampton

Kevin Campbell ចង់ឱ្យ Man Utd កំណត់​គោលដៅ​លើ​ខ្សែបម្រើ Wolverhampton

0

Manchester United បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៦​ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​រដូវ​កាល​មុន​។ បិសាច​ក្រហម​បាន​បាត់បង់​កៅអី​សម្រាប់​ការ​ប្រកួត​ពានរង្វាន់ UEFA Champions League ហើយ​ក៏​បរាជ័យ​ក្នុង​ការ​ដណ្តើម​ពានរង្វាន់​ក្នុងស្រុក​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ​ដែរ អតីត​ខ្សែប្រយុទ្ធ​ក្រុម Arsenal លោក Kevin Campbell បាន​ណែនាំ​ក្លឹ​ប Old Trafford ឱ្យ​កំណត់​គោលដៅ​ខ្សែបម្រើ Wolverhampton Wanderers ។

ថ្លែង​ទៅ​កាន់ Football Insider លោក Campbell បាន​និយាយ​ថា បទ​ពិសោធន៍​របស់ Neves អាច​មាន​ប្រយោជន៍​សម្រាប់​បិសាច​ក្រហម​។ «​ដោយសារ​តែ​ពួក​គេ​កំពុង​បាត់បង់ Mata, Matic ជា​កីឡាករ​ដែល​មានបទពិសោធន៍​។ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ដែល Man Utd មិន​ចាប់អារម្មណ៍​ជាមួយ Neves​។ Neves នៅ Wolves គឺជា​កីឡាករ​កំពូល​ពិតប្រាកដ និង​ស្គាល់​ច្បាស់​អំពី Premier League»៕

Previous articleវីរបុរស Man City ត្រូវ​បាន​ចោ​លួច​នាឡិកា​ដ៏​មាន​តម្លៃ
Next articleទ័ព​អ៊ុយ​ក្រែ​ន​រាប់រយ​នាក់ បញ្ចប់​ការ​ហ្វឹកហ្វឺន​យោធា នៅ​ប្រទេស​អង់គ្លេស