វីរបុរសរបស់ Manchester City និងស្កុតឡែនលោក Willie Donachie ត្រូវបានចោពីរនាក់លួចនាឡិកាម៉ាក Rolex ដ៏មានតម្លៃរបស់គាត់ អំឡុងពេលកំពុងសម្រាកនៅ Ibizia ។
អតីតខ្សែការពារឆ្វេងរូបនេះលេងបាន 351 ដងសម្រាប់ក្រុមមេឃខៀវ ចន្លោះឆ្នាំ 1968-1980 ខណៈពេលដែលគាត់ក៏ត្រូវបានជ្រើសរើសសម្រាប់ក្រុមជម្រើសជាតិ Scotland ដើម្បីប្រកួត World Cup ចំនួនពីរដងនៅក្នុងឆ្នាំ 1970 ។
យោងតាមគេហទំព័រ The Sun បានឲ្យដឹងថាបុរសវ័យ 70 ឆ្នាំរូបនេះ ត្រូវបានបុរសពីរនាក់សង្កត់ផ្តួលគាត់ទៅលើដី ហើយដោះយកនាឡិកាដ៏មានតម្លៃចេញពីកដៃរបស់គាត់៕