Manchester United បានច្រានចោលសំណើររបស់ Barcelona ក្នុងការរួមបញ្ចូល Harry Maguire ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីផ្លាស់ប្តូរសម្រាប់ Frenkie de Jong នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Sun។
បិសាចក្រហមបានតាមប្រមាញ់ Frenkie de Jong ពេញមួយរដូវក្តៅ ប៉ុន្តែមិនទាន់បញ្ចប់កិច្ចព្រមព្រៀងសម្រាប់ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះនៅឡើយទេ។
បើតាមប្រភពខាងលើ បិសាចក្រហមមិនព្រមចែកផ្លូវជាមួយប្រធានក្រុមរបស់ខ្លួនឡើយ។ ទោះបីជាមានកំហុសឆ្គងក្នុងរដូវកាល 2021-22 ក៏ដោយក៏ ដោយលោក Ten Hag ចង់ធ្វើការជាមួយ Maguire សម្រាប់រដូវកាលដំបូងរបស់គាត់នៅ Old Trafford ៕