ឃាត់ខ្លួន​សិស្សសាលា ២​នាក់ ក្រោយ​ធ្វើ​សកម្មភាព​កាប់​ប្រហារ​អ្នកលក់​ដូង​ទាំង​ថ្ងៃ

0

កណ្តាល​៖ កាលពី​ថ្ងៃអាទិត្យ ១២​រោច ខែជេស្ឋ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្រោយ​ធ្វេ​ី​សកម្មភាព​កាប់​ម៉ូតូ​អោយ​ខូចខាត​ដោយ​ចេតនា ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៥​និង​៤០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ​ភូមិ​តា​ខ្មៅ​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។​

​ក្នុង​នោះ​ជន​រង​គ្រោះ​១​នាក់​មានឈ្មោះ​ឈី​វ ឌី​ណា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​:​ភូមិ​តា​ខ្មៅ​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​លក់ដូរ​។ ដោយឡែក​ជនសង្ស័យ​មាន​ចំនួន ៥​នាក់ រួម​មាន​៖
១-​ឈ្មោះ​លៀម ឈុ​ន​លី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខ័​ណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ , មុខរបរ​សិស្ស​ថ្នាក់​ទី​៩B1​វិ​/​ហ​.​ស​ចាក់​អង្រែ​(​ឃាត់ខ្លួន​)​។​
២-​ឈ្មោះ​ឈឿ​ន វ៉ា​ន់​ណា ហៅ ផា​ន់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខ័​ណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ,​មុខរបរ​សិស្ស​ថ្នាក់​ទី​៩D2​វិ​/​ហ​.​ស​ចាក់​អង្រែ​(​ឃាត់ខ្លួន​)​។​
៣-​ឈ្មោះ រ៉ុ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខ័​ណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​,​មុខរបរ​សិស្ស​ថ្នាក់​ទី​១០ វិ​/​ហ​.​ស​ចាក់​អង្រែ​(​គេចខ្លួន​)​។​
៤-​ឈ្មោះ រក្សា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខ័​ណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ​,​មុខរបរ​មិន​ពិតប្រាកដ​(​គេចខ្លួន​)​។​
៥-​ឈ្មោះ រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខ័​ណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​,​មុខរបរ​:​សិស្សសាលា​វេ​ស្លែ​នតា​ខ្មៅ​(​គេចខ្លួន​)​។​

​ក្នុង​នោះ​សម្ភារ​:​ខូចខាត​រួម​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​SCOOPY​ពណ៌​ស សេរី​ឆ្នាំ​២០២២​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​.1JL.8718(​បែក​កុង​ទ័​រ និង​បែក​ស្តុ​ប​ខាងក្រោយ​)​។ ដោយ​ឡេ​ក​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖

1-​កាំបិតប៉័ងតោ​ដង​ឈេ​ី​ចំនួន​១​ប្រវែង​៣៤​ស​.​ម​(​របស់​ជនសង្ស័យ​)​។​
2-​អាវដៃវែង​ក្រឡា​ការ៉ូ​ពណ៌​ក្រហម​លាយ​ខ្មៅ​ចំនួន​១​ម៉ាក​USALL​មាន​អក្សរ​KEEP YOUR SELF RESPECT​។​

​គួរ​បញ្ជាក់​ថា​នៅ​វេលា​កេ​ី​ត​ហេតុ​ខាង​លេ​ី ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​មុខ​ហាង​លក់​ភេស្ជជ​:​របស់​ខ្លួន ពេល​នោះ​ស្រាប់តែ​ក្រុម​ជនសង្ស័យ​ខាង​លេ​ី បាន​ជិះ​ម៉ូតូ​២​គ្រឿង​មក​ដោយ​មាន​កាន់​កាំបិតប៉័ងតោ​យក​អាវ​រុំ​ធ្វេ​ី​សកម្មភាព​កាប់​ទៅ​លេ​ី​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដោយ​មិនដឹង​មូលហេតុ​បណ្តាល​អោយ​រង​ការ​ខូចខាត រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ​។ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​រួច​មក​កម្លាំង​ជំនាញ​បាន​ធ្វេ​ី​ការ​ស្រាវជ្រាវ​តាម​រយ​:​កាមេរ៉ា​សុវត្ថិភាព​កំណត់​មុខសញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​ឆ្នាំ​ដដែល​ទេ​ី​ប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ជា​អ្នក​បេ​ី​ក​ម៉ូតូឌុប​បក្សពួក​ធ្វេ​ី​សកម្មភាព ចំណែក​ឯង​ជនសង្ស័យ​៣​នាក់​ទៀត​ជិះ​ម៉ូតូ​គេ​ខ្លួន​បាត់​។ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ម​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដេ​ី​ម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕

​ប្រភព​៖ អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ – Police Inspectorate Of Takhmao Town