Arsenal ធ្វើ​រឿង​មួយ​នេះ​មុនគេ ខណៈ​ក្លឹ​ប​ផ្សេង​ទៀត​បាន​ត្រឹម​ជួប​ភ្នាក់ងារ​កីឡាករ​ប៉ុណ្ណោះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ក្លឹ​ប Arsenal បាន​ធ្វើការ​ណាត់ជួប​ជាមួយនឹង​ក្លឹ​ប Leeds នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ដើម្បីពិភាក្សារឿង​ផ្ទេរ Raphinha​។ ក្នុង​នោះ Leeds ចង់បាន​នៅ​តម្លៃ​ផ្ទេរ​ប្រមាណ ៦៥​លាន​ផោន​។

ដោយ Barcelona ក៏​នៅ​តែ​បន្ត​មាន​ទំនាក់ទំនង​ជាមួយនឹង​លោក Deco បន្ទាប់​ពី​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ត្រូវ​បាន​ព្រមព្រៀង​គ្នា ប៉ុន្តែ​មិន​មានការ​ដាក់​សំណើរ​ផ្លូវ​ការណ៍​នោះ​ទេ​។ ក្លឹ​ប Tottenham និង Chelsea ក៏​បាន​ពិភាក្សា​ជាមួយនឹង​ភ្នាក់ងារ​របស់​កីឡាករ​ផង​ដែរ​៕