កីឡាករ​គោលដៅ​របស់ Real Madrid គ្រោង​នឹង​ចុះ​កុងត្រា​ថ្មី

0

ខ្សែប្រយុទ្ធ Henrique Araujo ដែលក្លឹប Real Madrid គួចចិត្តចង់បាន ឥឡូវនេះគ្រោង​នឹង​ចុះ​កុងត្រា​ថ្មី​រយៈពេល​វែង​ជាមួយ​ក្លឹ​ប Benfica ។

យោង​តាម A Bola ខ្សែប្រយុទ្ធ​វ័យ 20 ឆ្នាំ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដែល​នឹង​ដំណើរការ​រហូត​ដល់​ឆ្នាំ 2026 ឬ 2027 ហើយ​លក្ខខណ្ឌ​នៃ​ការ​ទិញ​ផ្តាច់​កុ​ត្រា​របស់​គាត់​បាន​កើនឡើង​ដល់ 100 លាន​អឺ​រ៉ូ​។

បញ្ជាក់​ផង​ដែរ​ថា ថ្មី​ៗ​នេះ Real Madrid ចាប់អារម្មណ៍​ចង់បាន Araujo ដែល​ខ្សែប្រយុទ្ធ​រូប​នេះ​មាន​សុពលភាព​កុងត្រា​បច្ចុប្បន្ន​ជាមួយ Benfica រហូត​ដល់​ឆ្នាំ 2024 ៕