អ្វី​គ្រប់យ៉ាង​បាន​ព្រមព្រៀង​គ្នា​!! Liverpool ព្រមអោយ Mane ចាកចេញ​ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ក្លឹ​ប Liverpool បាន​ទទួលយក​នៅ​សំណើរ​ចុង​ក្រោយ​របស់​ក្លឹ​ប Bayern សម្រាប់​ការ​ទិញ​យក Sadio Mane ហើយ ខណៈ​ពេល​គាត់​សុំ​ធ្វើការ​ចាកចេញ​ដោយ​មានការ​គោរព​។ កិច្ចព្រមព្រៀង​ទាំងមូល​ត្រូវ​បាន​ឈាន​ដល់​ការ​ប្រជុំ​លើក​ចុង​ក្រោយ​នៅ​អង់គ្លេស​ក្នុងថ្ងៃនេះ​។ កុងត្រា​ចាប់ផ្តើម​រៀបចំ ស្រប​ពេល​ការ​ធ្វើតេស្ត​សុខភាព​នឹង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​។

ក្នុង​នោះ Bayern នឹង​ផ្តល់​អោយ Liverpool នៅ​ទឹកប្រាក់ ៣២​លាន​អឺ​រ៉ូ សម្រាប់​ការ​ផ្ទេរ Sadio Mane​។ កុងត្រា​រៀបចំ​រួចរាល់​សម្រាប់​ការ​ចុះហត្ថលេខា ដែល​មាន​រយៈពេល ៣​ឆ្នាំ រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២៥​។ ការ​ពន្យា​ពេល​នេះ ដោយសារ​តែ Liverpool ចង់​ចុះហត្ថលេខា​យក Nunez ជា​មុន​សិន មុន​នឹង​យល់ព្រម​អោយ Mane ចាកចេញ​។ ក្នុង​នោះ Liverpool ក៏​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម ដែល​ធ្វើ​អោយ​កញ្ចប់​សំណើរ​នេះ មាន​ទឹកប្រាក់​សរុប​ប្រមាណ ៤០​លាន​អឺ​រ៉ូ​៕