​ព្រមព្រៀង​គ្នា​ហើយ​!! នៅ​ចាំតែ​ចុះ​កុងត្រា​ទៀត​ នោះ Nunez នឹង​ក្លាយជា​កីឡាករ​របស់ Liverpool ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ក្លឹ​ប Liverpool បាន​ខិត​ជិត​ក្នុង​ការ​ផ្ទេរ​យក Darwin Nunez ហើយ​!! ការ​ជួប​ប្រជុំ​កាល​ព្រឹក​ម្សិលមិញ ក៏​បាន​និយាយ​ព្រមព្រៀង​ចំពោះ​ការ​ផ្ទេរ​នេះ រវាង​ក្លឹ​ប Liverpool និង Benfica ផង​ដែរ ដោយនៅ​សល់​តែ​ការ​ចុះហត្ថលេខា​ប៉ុណ្ណោះ​។

តម្លៃ ៨០​លាន​អឺ​រ៉ូ បូក​នឹង​តម្លៃបន្ថែម ២០​លាន​អឺ​រ៉ូ​ទៀត​។ ក្លឹ​ប Liverpool កំពុង​រៀបចំ​ឯកសារ​ចំពោះ​ការ​ផ្ទេរ​នេះ​។ កុងត្រា ៥​ឆ្នាំ ត្រូវ​បាន​ព្រមព្រៀង​គ្នា​៕