មិនមែន​ឡើយ​ការ​ចរចា​រវាង Arsenal និង Leverkusen ចំពោះ​ការ​ផ្ទេរ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា ដោយ​មានការ​បញ្ជាក់​ពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា​មិនមែន​ការ​ពិភាក្សា​ណាមួយ​រវាង​ក្លឹ​ប Bayern Leverkusen និង Arsenal ចំពោះ​ការ​ផ្ទេរ​យក Granit Xhaka ដូច​ទៅ​នឹង​ពាក្យ​ច​ចាម​អារាម​នោះ​ទេ​។

គ្មាន​ការ​ចរចា​នោះ​ទេ មក​ដល់​ថ្ងៃនេះ​។ ហើយ​វា​ក៏​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​គម្រោង​របស់​ក្លឹ​ប Arsenal ក្នុង​ការ​ចុះ​កុងត្រា​យក​ខ្សែបម្រើ​ថ្មី​នៅ​រដូវក្តៅ​នេះ​ផង​ដែរ​។ ក្នុង​នោះ Youri Tielemans គឺជា​ជម្រើស​ម្នាក់​នៅ​ក្នុង​បញ្ជី​កីឡាករ​ដែល Arsenal ចង់បាន​ជាងគេ​៕