Liverpool ថា​ប្រាក់​ឈ្នួល ២៥​ម៉ឺន​អឺ​រ៉ូ របស់ Nunez គឺ​ខ្ពស់​ណាស់​សម្រាប់​ក្លឹ​ប

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ប្រាក់​ឈ្នួល​របស់​កីឡាករ Darwin Núñez គឺ​ប្រមាណ 25​ម៉ឺន​អឺ​រ៉ូ ក្នុង​មួ​យស​ប្តា​ហ៍ ដែល​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បរិមាណ​ដល់​ច្រើន​សម្រាប់​ក្លឹ​ប Liverpool ។

ប្រាក់​ឈ្នួល​អាច​នឹង​ទាប​ជាង​នេះ ដោយ ប្រាក់​ឈ្នួល​អាច​នឹង​រួម​បញ្ចូល​នឹង​អត្ថប្រយោជន៍​បន្ថែម​។ កិច្ចព្រមព្រៀង​រយៈពេល ៥​ឆ្នាំ​មិនមែន​ជា​បញ្ហា​នោះ​ទេ​ទេ​។ ក្នុង​នោះ Liverpool កំពុង​ពិភាក្សា​ជាមួយ Benfica អំពី​ព័ត៌មាន​លម្អិត​ចំពោះ​កិច្ចព្រមព្រៀង​តម្លៃ ៨០​លាន​អឺ​រ៉ូ បូក​បន្ថែម​ប្រាក់​រង្វាន់ ២០​លាន​អឺរ៉ូ​៕