បរទេស៖ Bernardo Silva បន្តមានព័ត៌មានលេចលឺក្នុងការផ្ទេរទៅកាន់ Barcelona ហើយបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ បានធ្វើការជម្រុញក្នុងការចាកចេញពី Manchester City។
តាមរយៈកិច្ចប្រជុំមួយត្រូវបានគេនិយាយថាត្រូវបានរៀបចំជាមួយលោក Pep Guardiola ដែលក្នុងនោះសំខាន់ម្នាក់នេះបាជូនដំណឹងដល់ក្លឹបម្ចាស់ជើងឯក Premier League អំពីបំណងប្រាថ្នារបស់គាត់ក្នុងការទទួលយកការប្រកួតប្រជែងថ្មីមួយនឹងការចាកចេញពីកីឡដ្ឋាន Etihad៕