បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail បានអោយដឹងថា ក្លឹប Liverpool នឹងធ្វើការតាមប្រម៉ាញ់យក Darwin Nunez ដែលចាប់ទុកថាជាគោលដៅសំខាន់សម្រាប់ក្លឹបក្នុងការចុះកុងត្រា ដើម្បីយកមកជំនួសនៅតំណែងរក Sadio Mane។ ហើយវាអាចធ្វើអោយមានការបំបែកនៅកំណត់ត្រាផ្ទេរកីឡាកររបស់ក្លឹប ដោយក្នុងនោះតម្លៃផ្ទេររបស់គាត់ គឺ ៨៥លានផោន។
កីឡាករជម្រើសជាតិអ៊ុយរ៉ាហ្គាយរូបនេះបានក្លាយជា គោលដៅដ៏សំខាននៅក្នុងទីផ្សារដោះដូរកីឡាករ។ ក្នុងនោះក្លឹប Manchester United និង Bayern Munich ក៏ចាប់អារម្មណ៍ក្នុងការចុះកុងត្រាយកកីឡាករវួយ ២២ឆ្នាំផងដែរ៕