បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Mo Salah មិនទាន់មានផែនការទៅកាន់ La Liga នោះទេ។ គាត់នឹងមិនចាកចេញនៅរដូវក្តៅនេះទេ ដោយកុងត្រារបស់គាត់នឹងចប់នៅខែមិថុនា ឆ្នាំ២០២៣ ដែលជាពេលគាត់អាចចាកចេញដោយគ្មានតម្លៃខ្លួន។
មកដល់ថ្ងៃនេះ Mo Salah ផ្តោតលើតែក្លឹប Liverpool ប៉ុណ្ណោះ។ កុងត្រាងថ្មីនៅតែមិនអាចពិភាក្សាបានជោគជ័យ ដែលនេះវាអាស្រ័យទៅលើក្លឹបប៉ុណ្ណោះ៕