បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Manchester United ចង់បើការពិភាក្សាដោយផ្ទាល់ជាមួយនឹងក្លឹប Barca អំពីរឿងដឹក Frenkie de Jong ដោយសារតែពួកគេមានអារម្មណ៍ថានៅមានឪកាសក្នុងការចុះកុងត្រាយកគាត់បាន ពីព្រោះតែបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប Barcelona។
មិនទាន់មានការបញ្ជាក់របស់ខាងកីឡាករនោះទេ មកដល់ពេលនេះ។ Man United នៅកំពុងចាំ ដោយសារពួកគេសង្ឃឹម Frenkie នឹងផ្លាស់ប្តូរគំនិត៕