បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Udinese បានរៀបចំក្នុងការចុះកុងត្រាយកខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Leonardo Buta ដែលកើតក្នុងឆ្នាំ ២០០២។ កិច្ចព្រមព្រៀងជាមួយនឹង Braga ត្រូវបានសម្រេចដោយជោគជ័យ វានឹងត្រូវប្រកាសជាផ្លូវការណ៍ក្នុងពេលឆាប់ៗ។
កុងត្រារបស់ Buta នឹងដល់ឆ្នាំ២០២៧ ខណៈពេលដែលបងប្រុសរបស់គាត់ គឺ Aurelio ក៏បានចុះកុងត្រាជាមួយនឹង Eintracht Frankfurt នៅថ្ងៃនេះផងដែរ៕