យោងតាមអ្នកជំនាញការផ្ទេរកីឡាករអ៊ីតាលី Nicolo Schira បានឲ្យដឹងថាកីឡាករ Lukaku អស់សង្ឃឹមក្នុងការត្រលប់ទៅ Inter Milan ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់បន្ថយប្រាក់ឈ្នួលបច្ចុប្បន្នរបស់គាត់ពាក់កណ្តាល ដើម្បីត្រលប់ទៅទឹកដីអ៊ីតាលីវិញ។
ទោះជាយ៉ាងណាក៏ដោយ Schira ក៏បានអះអាងផងដែរថាក្រុមតោខៀវនឹងជួបជាមួយអ្នកតំណាងរបស់ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះ នៅពាក់កណ្តាលសប្តាហ៍ ដើម្បីមើលថាតើដំណោះស្រាយអាចឈានដល់ ឬយ៉ាងណា។
គួររំលឹកឡើងវិញផងដែរថា Lukaku បានចូលរួមជាមួយ Chelsea ពី Inter Milan កាលពីរដូវក្តៅមុន ក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានគេរាយការណ៍ថាមានតម្លៃ 97.5 លានផោន។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានតស៊ូពេញមួយរដូវកាល 2021-22 ដោយស៊ុតបញ្ចូលទីបានតែ 15 គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន 44 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុមតោខៀវ៕