ពោធិ៍សាត់៖ កាលពីថ្ងៃអាទិត្យ១៤រោចខែពិសាខឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ត្រូវនឹងថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង១៨និង០៥នាទីកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋានស្រុកបាកាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលត្រពាំងជង ចុះបង្ក្រាបក្រុមក្មេងទំនើងជិះម៉ូតូកែច្នៃខុសបច្ចេកទេស និងបង្ហោះម៉ូតូនៅលើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិក្រោលក្របីឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់បង្កឲ្យមានការភ្ញាក់ផ្អើលភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថាកម្លាំងអន្តរាគមន៍ស្រុកបាកានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលត្រពាំងជង ចុះបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១៦នាក់៖
១-ឈ្មោះ ថា ម៉េងស៊ឺ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិតាកុក ឃុំរំលេច ស្រុកបាកាន។
២-ឈ្មោះ សួរ សៀងហៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន។
៣-ឈ្មោះ វណ្ណី ចាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន។
៤-ឈ្មោះ ធឿន ប៊ុនថៃ ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង ស្រុកបាកាន។
៥-ឈ្មោះ ជុន សាវី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន។
៦-ឈ្មោះ មឿន ប៊ុណ្ណាត ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន។
៧-ឈ្មោះ បូរ វិចិត្រ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន។
៨-ឈ្មោះ លី ឡុង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន។
៩-ឈ្មោះ លី សុីអៀង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដូងជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន។
១០-ឈ្មោះ ជុំ សេងហាក់ ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន។
១១-ឈ្មោះ លន បញ្ញា ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងជងឃុំត្រពាំងជង ស្រុកបាកាន។
១២-ឈ្មោះ ខាត់ រតនា ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងជងឃុំត្រពាំងជង ស្រុកបាកាន។
១៣-ឈ្មោះ និត បញ្ញា ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិក្ដីឈ្នួលឃុំត្រពាំងជង ស្រុកបាកាន។
១៤-ឈ្មោះ សុខ បូរ៉ា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន។
១៥-ឈ្មោះ ឃាង វ៉ាឃីម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ។
១៦-ឈ្មោះ ទូច មករា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្ដៀង និងវត្ថុតាងម៉ូតូចំនួន១៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង១៦នាក់រួម និងវត្ថុតាងសមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកានដើម្បីចាត់ការបន្ត៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ