បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Robert Lewandowski បានប្រាប់ទៅ SkyDe អំពីអនាគតរបស់គាត់ថា “ពេលវេលានឹងមកដល់សម្រាប់ផ្តល់អោយនៅព័ត៌មានបន្ថែម។ ឆាប់ៗនេះ វានឹងដល់ពេលដែលត្រូវប្រាប់អំពីរឿងទាំងនោះ”។
គួរបញ្ជាក់ថា Barcelona កំពុងធ្វើការជាមួយនឹងលោក Pini Zahav ភ្នាក់ងាររបស់ Lewandowski ដោយក្នុងនោះកុងត្រារយៈពេល ៣ឆ្នាំត្រូវបានព្រមព្រៀងគ្នា ហើយនៅចាំតែការសម្រេចចិត្តរបស់ក្លឹប Bayern នោះទេ៕