Fulham បរាជ័យ​ក្នុង​ការ​ចរចា​យក​កីឡាក​រូប​នេះ​ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ការ​ចរចា​ផ្ទេរ​កីឡាករ Manor Solomon មក​កាន់​ទឹកដី Fulham ត្រូវ​បាន​បរាជ័យ​។

ក្នុង​នោះ​ក៏​មាន​ក្លឹ​ប​ផ្សេង​ទៀត​បាន​នឹង​កំពុងធ្វើការ​ក្នុង​ការ​ចុះ​កុងត្រា​យក​រូប​គាត់​ពី​ក្លឹ​ប Shakhtar ដែល​ក្នុង​នោះ​ក្លឹ​ប Torino ក៏​ចាប់អារម្មណ៍​គាត់​ផង​ដែរ​។ កីឡាករ Solomon នឹង​ធ្វើការ​សម្រេចចិត្ត​អំពី​អនាគត​របស់​គាត់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕