បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាមិនមានអ្វីផ្លាស់ប្តូរនោះទេសម្រាប់ Ivan Perisic។ គាត់នឹងធ្វើការសម្រេចចិត្តសម្រាប់អនាគតរបស់គាត់នៅពេលឆាប់ៗខាងមុខនេះ ជាមួយនឹងសំណើរកុងត្រាថ្មីរបស់ Inter ដែលបានទុកនៅលើតុ ប៉ុន្តែក្នុងនោះ Tottenham និង Chelsea ក៏បានចាប់អារម្មណ៍ចំពោះគាត់ដែរ ខណៈកុងត្រារបស់គាត់នឹងផុតនៅខែមិថុនាខាងមុខនេះ។
ក្នុងនោះក្លឹប Juventus បាននឹងកំពុងផ្តោតលើរឿងរបស់ Paul Pogba និង Angel Di Maria៕