បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Kounde គឺស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ក្លឹប Chelsea ដែលចង់បាន។ គាត់ត្រូវបានចាប់ទុកថាជាជម្រើសដល់សំខាន់បំផុត ហើយកីឡាករក៏ចង់មកលេងនៅអង់គ្លេសផងដែរ។
តម្លៃផ្តាច់កុងត្រា គឺប្រហែល ៨០លានអឺរ៉ូ។ ក្លឹប Chelsea នឹងជម្រុញអោយមានការចុះហត្ថលេខាយក Kounde ខណៈការងារនេះត្រូវបានធ្វើចាប់តាំងពីយូរមកហើយ។ គម្រោងទាំងអស់មិនត្រូវបានផ្លាស់ប្តូរ៕