បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Kevin De Bruyne បាននិយាយអំពីអនាគតគាត់ថា “ខ្ញុំបាននៅទីនេះរយៈពេល ៧ឆ្នាំហើយ ខ្ញុំស្រឡាញ់ពួកគេ.. នេះជាក្រុមរបស់ខ្ញុំ។ ខ្ញុំនៅសល់កុងត្រា ៣ឆ្នាំទៀតនៅទីនេះ ខ្ញុំច្បាស់ណាស់ថាខ្ញុំនឹងនៅបន្ត”។
លោកបន្ថែមទៀតថា “ខ្ញុំមិនមានផែនការផ្សេងនោះទេ។ ខ្ញុំនឹងបន្តស្នាក់នៅទីនេះ។ Man City គឺជាក្រុមខ្ញុំ”៕