ស្អែក​នេះ​មក ៥:៣០​នាទី​ល្ងាច នឹង​មាន​ពិធី​ដង្ហែរ​ទង់​ស៊ី​ហ្គេ​ម​នេះ និង​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ជ័យ​លា​ភី

0

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រៀម​ចូលរួម​គាំទ្រ និង​អបអរសាទរ​ដល់​ដំណើរ​មក​ដល់​នៃ​ទង់​ស៊ី​ហ្គេ​ម (SEA Games) ដើម្បី​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ និង​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ជ័យ​លា​ភី​មេដាយមាស ប្រាក់ និង​សំរឹទ្ធ ឲ្យ​បាន​ច្រើន​កុះករ ខណៈ​ពិធី​ដង្ហែរ​ទង់​ស៊ី​ហ្គេ​ម​នេះ នឹង​ធ្វើ​ឡើង​នា​វេលា​ម៉ោង ៥៖៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែឧសភា​ស្អែក​នេះ៕

ប្រភព៖​ Cambodia 2023

No photo description available.