ព្រោះតែ​រឿង​មួយ​នេះ ធ្វើ​អោយ​ឆេះ​ផ្ទះ​អស់​ដល់​ទៅ ១៣​ល្វែង

0

កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​០៩ និង​១០​នាទី មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង បណ្តាល​ឱ្យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន ១៣​ល្វែង នៅ​ភូមិ​ផ្សារ​ត្រែង​ត្រ​យឹ​ង ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច បានឱ្យ​ដឹង​ថា ៖ អគ្គិភ័យ​ឆេះ​ផ្ទះ ០១​ល្វែង ទំហំ​៤ × ១២​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី របស់​ឈ្មោះ ក​យ វ៉ា​ន់​ធឿ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ឃុំ​កើ​ហេតុ​ខាងលើ (​ចាក់សោរ​ចោល​) បណ្តាល​ឲ្យ​ឆេះ​អស់ទាំង​ស្រុង បន្ទាប់​មក​បាន​ឆាបឆេះ​ផ្ទះ​ចំនួន ១២​ល្វែង​ទៀត (​មិន​ទាន់​ដឹង​ឈ្មោះ​ម្ចាស់ផ្ទះ​) ។

ករណី​អគ្គី​ភ័យ​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ទោ សម សា​មូ​ន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ដឹក​កម្លាំង​នគរបាល​ចុះ​ជួយ​អន្តរាគមន៍​ពន្លត់អគ្គីភ័យ ដោយ​ផ្ទាល់ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំ​នួ ១១​គ្រឿង (​រថយន្ត​ខេត្ត ០២​គ្រឿង រថយន្ត​កោះ​ឆ្នេរ ០២​គ្រឿង រថយន្ត​សាលា​មិត្តភាព​កម្ពុជា​-​វៀតណាម ០១​គ្រឿង រថយន្តក្រុង​ច្បារមន ០១​គ្រឿង ស្រុក​ភ្នំស្រួច ០១​គ្រឿង ស្រុក​សំរោង​ទង ០១​គ្រឿង ស្រុក​ប​សេដ្ឋ ០១​គ្រឿង រថយន្ត​អាវុធហត្ថ ០១​គ្រឿង និង​រថយន្ត​ដំណាក់​ដំរី​០១​គ្រឿង​) អស់​ទឹក ៣៣​រថយន្ត បាន​ពន្លត់​ចប់​សព្វគ្រប់​នៅ​វេលា​ម៉ោង​១ និង​៥០​នាទី​រំលង​អា​ធ្រា​ត ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ គ្រោះ​អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ